ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំលើកទី៣ ត្រៀមចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៤៧ នៅប្រទេស Angola
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា គណៈប្រតិភូសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានដឹកនាំ និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៣ ត្រៀមចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៤៧ (Inter-Parliamentary Union 147) នៅទីក្រុង Luanda ប្រទេស Angola ។
កិច្ចប្រជុំប្រព្រឹត្តទៅដោយមានការពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១-មតិរបស់ឯកឧត្តមប្រធានគណៈប្រតិភូ
២-ឯកឧត្តមអគ្គនាយកពិធីការនិងទំនាក់ទំនងអន្តរជាតិនៃព្រឹទ្ធសភា មន្ត្រីព្រឹទ្ធសភា និងរដ្ឋសភារាយការណ៍អំពីវឌ្ឍនភាពការត្រៀមចូលរួមមហាសន្និបាត IPU 147
៣-ការលើកឡើងអំពីចំណុចសំខាន់ៗដែលតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងយុត្តិធម៌ និងតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជម្រាបនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣កន្លងមក
៤-មតិយោបល់របស់សមាជិក សមាជិកា ទីប្រឹក្សា និងមន្ត្រីជំនួយការ
៥-មតិបូកសរុបរបស់ឯកឧត្តមប្រធានគណៈប្រតិភូ
សូមជម្រាបថា មហាសន្និបាតសហភាពអន្តរសភា លើកទី១៤៧ (IPU 147) នឹងប្រព្រឹត្តទៅនៅទីក្រុង Luanda ប្រទេស Angola ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។
ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ