សមាជិកាព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខលោកជំទាវ មាន សំអាន នៅប្រទេសថៃ
 
ចែករំលែក ៖

នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ មាន សណ្តាប់ លេខាធិការ គណ:កម្មការទី៨ លោកជំទាវ ឃុន ឃួនឌី សមាជិកគណៈកម្មការទី៥ លោកជំទាវ សុី វណ្ណថា សមាជិកាគណ:កម្មការទី៩  និងលោកជំទាវ ចឹក ហេង សមាជិកាព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដែលកំពុងសម្រាកព្យាបាលជំងឺនៅប្រទេសថៃ។
សូមជម្រាបថា ស្ថានភាពសុខភាពរបស់លោកជំទាវ មាន សំអាន កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រភព និងរូបភាព៖ ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា
ខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ