khmer eng
  • លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងកីឡាករទូកងសរុបចំនួន១១ទូក ខ្នាតអន្តរជាតិ ដើម្បីត្រៀមលក្ខណៈប្រណាំងទូកង
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការទី៥ រដ្ឋសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងកីឡាករទូកងសរុបចំនួន១១ទូក ខ្នាតអន្តរជាតិ ដើម្បីត្រៀមលក្ខណៈប្រណាំងទូកង ដែលនឹងប្រារព្ធធ្វើចាប់ថ្ងៃស្អែកទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅតាមដងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានសមាជិកចូលរួមសរុបចំនួន២៥២នាក់។ នៅក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ និងឯកឧត្តម បានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដល់កីឡាករទូកងទាំង១១ទូក។ បន្ទាប់មកនៅរសៀលថ្ងៃខែឆ្នាំដដែល លោកជំទាវ និងឯកឧត្តម បានបន្តជួបសំណេះសំណាលជាមួយនឹងអាណាព្យាបាលសិស្សានុសិស្ស និងសិស្សានុសិស្សដែលមានជីវភាពខ្វះខាតសរុបចំនួន៥៤នាក់ សម្រាប់ត្រៀមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ នៅក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ និងឯកឧត្តម បានឧបត្ថម្ភនូវសម្ភារសិក្សា និងថវិការមួយចំនួន នៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទប្រធានសភា នៃអន្តរសភា (ISC) ចូលជួបសម្តែងការគួរសម
    thumbnail
     
    គណៈកម្មការទី៣ព្រឹទ្ធសភា អញ្ជើញចូលរួមកិច្ចប្រជុំសមាជអេកូឡូស៊ីនេវស្គីលើកទី១១ នៅទីក្រុង Saint Petersburg សហព័ន្ធរុស្ស៊ី
    thumbnail
     
    ថ្នាក់ដឹកនាំគណៈកម្មការទី១០ ព្រឹទ្ធសភា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ (២០២៥-២០៣០)
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល ដឹកនាំកិច្ចប្រជុំក្រុមទី១នៃក្រុមសមាជរដ្ឋសភា និងព្រឹទ្ធសភារបស់សមាជិកព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានអញ្ជេីញចូលរួមក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ