khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងគណៈកម្មការទី១ព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈគណៈកម្មការទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រួមជាមួយឯកឧត្តមលោកជំទាវសមាជិក បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាល ក្នុងឃុំទាំង៥ សរុបចំនួន៦៦នាក់ នៅសាលាស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
    ពិធីសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណង៖
    ១.ផ្សព្វផ្សាយគោលនយោបាយដល់ក្រុមប្រឹក្សាឃុំដែលជាអង្គបោះឆ្នោត ដើម្បីត្រៀមលក្ខណៈសម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នាពេលខាងមុខ។
    ២.ឈ្វេងយល់អំពីការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ បញ្ហាប្រឈមនានា និងសំណូមពរផ្សេងៗរបស់ក្រុមប្រឹក្សាឃុំនីមួយៗ ដែលបាននឹងកំពុងជួបប្រទះ ដើម្បីរៀបចំជារបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធពិនិត្យដោះស្រាយ…។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញបិទអង្គសិក្ខាសាលាផ្សព្វផ្សាយ លទ្ធផលនៃការងារការបរទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា និងឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧នៃព្រឹទ្ធសភា បានអញ្ជេីញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត គរុនិស្សិត
    thumbnail
     
    ក្រុមជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ប្រជុំពិនិត្យ និងសិក្សាលើប្រធានបទអំពី ប្រព័ន្ធគាំពារសង្គម
    thumbnail
     
    លោកជំទាវ​បណ្ឌិត​ អ៊ុក​ ម៉ាលី​ សមាជិកាគណៈកម្មការទី២​ ព្រឹទ្ធសភា​ បានអញ្ជេីញចូលរួមពិធីទទួលជួប​សំណេះសំណាល​ និងទទួលថវិកា រវាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានជម្រាបជូនឯកឧត្តម Anatoly Borovik ថា កម្ពុជា-រុស្ស៊ី មានទំនាក់ទំនង ការទូតល្អ និងគួរពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចបន្ថែមទៀត