ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ ប្រារពពិធីបុណ្យកឋិនទានមហាសាមគ្គី ដើម្បីដង្ហែសំពត់ត្រៃចីវរបច្ច័យ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តធម្មវន្ត (ភ្នំក្រាំងដីមាស)
 
ចែករំលែក ៖

ថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីអារាមវត្តធម្មវន្ត (ភ្នំក្រាំងដីមាស) ស្ថិតនៅភូមិត្រពាំងអញ្ចាញ ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្ត កំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការ ទី៧ ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ ប្រារពពិធីបុណ្យកឋិនទានមហាសាមគ្គី ដើម្បីដង្ហែសំពត់ត្រៃចីវរបច្ច័យ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តធម្មវន្ត (ភ្នំក្រាំងដីមាស)។ សូមឧទ្ទិសអានិសង្ឃ និងកុសលផលបុណ្យ កើតមានពីឧត្តមបុណ្យរបស់ពុទ្ធបរិស័ទនេះជូនដល់បុព្វការីជនមានជីដូនជីតា មាតា បិតា ញាតិការក្នុងសង្សារវដ្តដែលលោកបានលាចាកលោកនេះទៅហើយ និងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខ័ន្ធយុទ្ធជន យុទ្ធនារី អ្នកស្នេហា ជាតិដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ សូមលោកទាំងអស់មេត្តាយោន យកកំណើតក្នុងទីបរមសុខកុំបីក្លាយទៅជាប្រការដទៃឡើយ។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ