លោកជំទាវ ឃួន ឃុនឌី សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៣៥គ្រួសារ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណ:កម្មការទី ៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការទី៥
រដ្ឋសភា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៣៥គ្រួសារ។ នៅក្នុងពិធីជួបសំណេះសំណាលនោះ លោកជំទាវ និងឯកឧត្តមបានឧបត្ថម្ភដល់គ្រួសារដែលមានជីវភាពខ្វះខាត ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួន២០គីឡូក្រាម ក្រមា១ សារុង១ និងឃីដ១កញ្ចប់ ស្ថិតនៅភូមិផាត់សណ្តាយ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ