khmer eng
  • ឯកឧត្តមអនុប្រធានទី១ សមាជិក សមាជិកា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមមីទ្ទីញខួបលើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា សមាជិក សមាជិកាព្រឹទ្ធសភា និងឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរួមមីទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា នៅសាលសន្និសីទ និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
    អង្គមិទ្ទីញត្រូវបានប្រារព្ធឡើងដើម្បីរំលឹកឡើងវិញនូវទិវាជាប្រវត្តិសាស្រ្ត នៃដំណើចាប់ផ្តើមរស់រានមានជីវិតរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងដើម្បីប្រកាសជាឱឡារិកថា រណសិរ្យ ២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឱ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពល ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្ស២ធ្នូ ក៏បានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាល ធ្វើឱ្យមាតុភូមិកម្ពុជាប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។
    ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះ គឺជាថ្ងៃគម្រប់ខួបលើកទី៤៥ (២ធ្នូ១៩៧៨-២ធ្នូ ២០២៣) ទិវាកំណើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា “រណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា” ជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស រួបរួមគ្នាក្រោកឈរឡើងប្រកាសបង្កើតរណសិរ្សតស៊ូ ធ្វើចលនាតស៊ូក្នុងគោលដៅរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរស់រានមានជីវិតឡើងវិញ រួចផុតពីគ្រោះមហន្តរាយ ពីការកាប់សម្លាប់យ៉ាងរង្គាល នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ប៉ុលពត ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៤ និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យខ្លឹមសារបទអន្តរាគន៍លើសេចក្តីព្រាងច្បាប់ចំនួន៣ របស់តំណាងក្រុមទី៤
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី២) ប្រជុំត្រៀមមានយោបល់ក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អញ្ជើញជាអធិបតីក្នុងពិធីបើកអង្គសិក្ខាសាលាការផ្លាស់ប្តូរព័ត៌មានក្នុងស្ថាប័នសភា ស្តីពីតួនាទី និងសមត្ថកិច្ចក្នុងសេវាកម្មស្រាវជ្រាវនៅសភា
    thumbnail
     
    គណៈកម្មការទី៩ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន២