khmer eng
  • ឯកឧត្តម ម៉ម ឡេងយ៉ានី និងឯកឧត្តម រត្ន័ ហុក អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ពៅប្រាជ្ញា
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ឡេងយ៉ានី និងឯកឧត្តម រត្ន័ ហុក នាយករងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ពៅប្រាជ្ញា ទីប្រឹក្សាផ្ទាល់សម្តេចប្រធានព្រឹទ្ធសភា ដែលបានទទួលមរណភាព វេលាម៉ោង ៨:១២នាទីល្ងាច នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាននៃសព ស្ថិតនៅបុរីជីបម៉ុង៥៩៨ ផ្ទះលេខ០១ ផ្លូវP៣៤ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
    ក្នុងវេលាដ៏សែនក្រៀមក្រំនេះឯកឧត្តម ម៉ម ឡេងយ៉ានី និងឯកឧត្តម រ័ត្ន ហុក សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម ឡុង ពៅប្រាជ្ញា ដែលជាការបាត់បង់ឪពុកជាទីគោរពស្រលាញ់ប្រកបដោយសង្គហធម៌ និងព្រហ្មវិហាធម៌ដ៏ល្អប្រពៃ។
    សូមវត្ថុស័ក្កិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ឡុង ពៅប្រាជ្ញា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជូនដំណើរ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ធ្វើមាតុភូមិនិវត្តន៍
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសវនាការជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន
    thumbnail
     
    សម្តេចតេជោ អញ្ជើញដង្ហែព្រះមហាក្សត្រ ទទួលដំណើរទស្សនកិច្ចឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន
    thumbnail
     
    ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន និងឡើងអាគារថ្មីរដ្ឋបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម លី សារី​ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋក្នុងក្រុងកំពត​ ខេត្តកំពត