khmer eng
  • លោកជំទាវ ចឹក ហេង បានចូលរួមអមដំណើរទៅប្រារព្ធពិធីអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួងសុំសេចក្តីសុខ នៅព្រះអង្គចតុមុខ ខេត្តព្រះវិហារ 
     
    ចែករំលែក ៖

    ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ បានចូលរួមអមដំណើរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រារព្ធពិធីអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ និងប្រមុខដឹកនាំប្រទេសកម្ពុជា នៅព្រះអង្គចតុមុខ ដែលមានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។ នៅក្នុងពិធីនោះផងដែរ ក៏បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ មន្ត្រីរាជការជុំវិញខេត្តព្រះវិហារ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ជាចុងក្រោយ សម្តេចកិត្តិសង្គហបណ្ឌិត បានចែកជូនដល់កងកម្លាំង ចំនួន ១៥០នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង មួយ និងថវិកា ២ម៉ឺនរៀល និងប្រជាពលរដ្ឋចំនួន ៣៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល៕

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា និងឯកឧត្តម អ៊ុំ សារឹទ្ធ​ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត
    thumbnail
     
    ឯកឧត្តម លី​ សារី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ថិតនៅក្រុងបូកគោ​ ខេត្តកំពត
    thumbnail
     
    សារលិខិតអបអរសាទររបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ​ទី៣ព្រឹទ្ធសភា គោរពជូនឯកឧត្តម ឯក សំអុល ដែលឯកឧត្តមត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជា “ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា”
    thumbnail
     
    សារលិខិតរំលែកមរណទុក្ខរបស់គណៈកម្មការ​ទី៣ ព្រឹទ្ធសភា​ ជូនឯកឧត្តម តាន់ ហ្សង់-ហ្វ្រង់ស័រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកស្រី អាំង គីមឈរ ដែលត្រូវជាម្តាយបង្កើត និងម្តាយក្មេករបស់ឯកឧត្តម និងលោកជំទាវ បានទទួលអនិច្ចកម្មនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១២:៣៨នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ នៅទីក្រុង Nice ប្រទេសបារាំង។
    thumbnail
     
    សារលិខិតរំលែកមរណទុក្ខរបស់គណៈកម្មការ​ទី៨ព្រឹទ្ធសភា​ ជូនឯកឧត្តម តាន់ ហ្សង់-ហ្វ្រង់ស័រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកស្រី អាំង គីមឈរ ដែលត្រូវជាម្តាយបង្កើត និងម្តាយក្មេករបស់ឯកឧត្តម និងលោកជំទាវ បានទទួលអនិច្ចកម្មនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១២:៣៨នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ នៅទីក្រុង Nice ប្រទេសបារាំង។