ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បាននាំយកកូនឈើ ចំនួន៣០០ដើម ដែលជាប្រភេទកូនប៉េងអូស្រ្តាលី (ហៅដើមគីនី)
 
ចែករំលែក ៖

ដើម្បីចូលរួមថែរក្សាព្រៃឈើ និងការដាំដុះព្រៃឈើ និងដើម្បីរក្សាបរិស្ថានបៃតង នៃធនធានធម្មជាតិ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តម អ៊ី ឡុង តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បាននាំយកកូនឈើ ចំនួន៣០០ដើម ដែលជាប្រភេទកូនប៉េងអូស្រ្តាលី (ហៅដើមគីនី) ដែលជាអំណោយរបស់ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ និងលោកជំទាវ ទៅប្រគល់ និងដាំជូនឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរង នៃបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការប្រចាំទិសយោធភូមិភាគទី៥ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ ថ្លែងក្នុងឱនោះ ឯកឧត្តម បានពាំនាំនៅប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចប្រធានព្រឹទ្ធសភា រដ្ឋសភា សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងពីសំណាក់ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ដល់ថ្នាក់ដឹកនាំទីបញ្ជាការដ្ឋានរថក្រោះអគ្គបញ្ជាការប្រចាំទិសយោភូមិភាគទី៥ ស្រុកព្រះនេត្រព្រះ និងបានកោតសសើរដល់ថ្នាក់ដឹកនាំ ទីបញ្ជាការរដ្ឋានរថក្រោះ អគ្គបញ្ជាការរថក្រោះប្រចាំទិសព្រះនេត្រព្រះយុទ្ធភូមិភាគទី៥ ដែលបានរួមសហការណ៍គ្នាដាំកូនឈើនាពេលនេះ។ ជាពិសេសកែច្នៃតំបន់នេះអោយប្រែក្លាយតំបន់រមណីដ្ឋានយ៉ាងស្រស់ស្អាត បរិស្ថានបៃតង នៃធនធានធម្មជាតិ គុណភាពដី ជម្រកមនុស្ស សត្វ ដែលអាចអោយយើងកាត់បន្ថយបាននូវភាពប្រឈមនឹងគ្រោះមហន្តរាយដោយគ្រោះរាំងស្ងួត បំរែបំរួលអាកាសធាតុ ភ្លើងឆេះព្រៃ ខ្យល់កន្ត្រាក់ ទឹកជំនន់ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ