khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង៦ឃុំ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត លោក អែម សុខា អភិបាលស្រុកថ្មពួក បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង៦ឃុំ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាអង្គបោះឆ្នោតអសកលព្រឹទ្ធសភា។ នាឱកាសនោះ ឯកឧត្តម បានជម្រាបជូនពីផែនការឆ្ពោះទៅកាន់កាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលកាន់តែខិតជិតមកដល់ គ្រប់អង្គបោះឆ្នោត (ក្រុមប្រឹក្សាឃុំ) ត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរ និងទុកដាក់ឱ្យបានត្រឹមត្រូវឯកសារពាក់ព័ន្ធនានាសម្រាប់បម្រើឲ្យថ្ងៃបោះឆ្នោត។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកាគណៈកម្មការ​ទី៨ព្រឹទ្ធសភា គោរពជូន លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា ក្នុងឱកាសចម្រើនអាយុវឌ្ឍនមង្គលរបស់លោកជំទាវ ដែលនឹងឈានចូលមកដល់នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងកំណត់ទិសដៅការងារខែមិថុនា ឆ្នាំ២០២៥
    thumbnail
     
    ឯកឧត្តម ងួន សុខវេង អនុញ្ញាតជូនកម្មសិក្សាការី ជានិស្សិតឆ្នាំទី៣ ផ្នែកទំនាក់ទំនងអន្តរជាតិប្រទេសបារាំង ចូលជួបសម្តែងការគួរសម និងជម្រាបលា
    thumbnail
     
    សារលិខិតជូនពរ របស់ ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការ​ទី៧ព្រឹទ្ធសភា គោរពជូន លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា ក្នុងឱកាសនៃពិធីខួបកំណើតរបស់លោកជំទាវ ដែលនឹងឈានចូលមកដល់នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ