khmer eng
  • ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានសម្តែងការកោតសរសើរ និងថ្លៃងអំណរគុណ ព្រមទាំងលើកទឹកចិត្តចំពោះអាជ្ញាធរមូលដ្ឋាន ដែលបានរួបរួមកម្លាំងគ្នាខិតខំបំពេញការងារដោយយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ ដោយពុំមានគំនិតគ្រប់គ្រាន់និយម សំណូមពរបន្តបម្រើប្រជាពលរដ្ឋដោយស្មោះអស់ពីចិត្ត ផ្តល់សេវាសាធារណៈឱ្យបានទាន់ពេលវេលា និងបន្តរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីភាពរីកចម្រើនរុងរឿងជាអមតនៃប្រទេសជាតិយើង។ ក្នុងឱកាសនោះក៏បានឧបត្ថម្ភថវិកាចំនួនផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញជួបសំណេះសំណាល និងចូលរួមរំលែកមរណទុក្ខគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋនៅសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី បានអញ្ជើញចូលរួមកិច្ចប្រជុំដឹកនាំមន្ត្រីការិយាល័យជំនួយការគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម សាន់ ឡាទីន បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងចុះត្រួតពិនិត្យ ទីតាំងសាងសង់វិហារឥស្លាមថ្មី នៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំកំពង់ទ្រាស ឃុំកោះពីរ ឃុំព្រែកអាជី ឃុំទ្រា និងឃុំក្រូចឆ្មារ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលអភិវឌ្ឍន៍កុលាលភាជន៍ ភូមិអណ្តូងប្ញស្សី