khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំស្រុក និងក្រុមប្រឹក្សាឃុំ នៃស្រុកឈូក ខេត្តកំពត
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានរៀបចំពិធីសំណេះ សំណាល សួរសុខទុក្ខថ្នាក់ដឹកនាំស្រុក និងក្រុមប្រឹក្សាឃុំនៃស្រុកឈូក សរុបចំនួន៧៥នាក់ ក្រោមអធិបតីភាពឯកឧត្តម ខៀវ មុត ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា នៅសាលប្រជុំសាលាស្រុកឈូក ខេត្តកំពត។
    អង្គពិធីបានប្រព្រឹត្តិទៅដោយមានរបៀបវារៈរួមមាន៖
    ១-មតិស្វាគមន៍របស់លោក នាក់ សុវណ្ណារី អភិបាលនៃគណៈអភិបាលស្រុកឈូក។
    ២-ឯកឧត្តម ខៀវ មុត ប្រធានគណៈអធិបតី បានទទួលការផ្តាំផ្ញេីសួរសុខទុក្ខពីសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងជម្រាបអំពីគោលបំណងខ្លឹមសារសំខាន់ៗនៃកិច្ចសំណេះសំណាលនារសៀលនេះ។
    ៣-ឯកឧត្តម ទេព យុទ្ធី លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ធ្វើសេចក្តីរាយការណ៍អំពីសមិទ្ធផលរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ក្នុងនីតិកាលទី៤នៃព្រឹទ្ធសភា។
    ៤-មតិសំណេះសំណាល បូកសរុប និងផ្តាំផ្ញើររបស់ឯកឧត្តម ខៀវ មុត ប្រធានគណៈអធិបតី មានប្រសាសន៍ផ្តាំផ្ញើរ ដើម្បីត្រៀមលក្ខណៈឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នាពេលខាងមុខ និងបញ្ហាផ្សេងៗ…។
    មុនបញ្ចប់ពិធី ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់ក្រុមប្រឹក្សាឃុំដែលបានអញ្ជេីញចូលរួម។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សាយ បូរិន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងសាលាបុណ្យភូមិស្នាកណ្តាល និងសមិទ្ធផលនានា នៅខេត្តត្បូងឃ្មុំ
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ព្រះវិហារ​ និងទីតាំងសាងសង់សាលារៀន​ ព្រមទាំង​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ប្រជាពលរដ្ឋ​ នៅស្រុក​ទឹក​ឈូ​ ​ខេត្ត​កំពត​
    thumbnail
     
    ឯកឧត្ដម សាន់ ឡាទីន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃការិយាល័យអប់រំគ្រូបង្រៀនខ្មែរអ៉ិស្លាមខេត្តក្រចេះ និងលោកគ្រូ អ្នកគ្រូ
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញទទួល​អាហារ​ពេលព្រឹក​ និង​ចែកជូន​ថវិកា​មួយចំនួន​ដល់​កុមារា​ កុមារី​ភៀសសឹក​ ​មកពី​ភូមិ​ព្រៃ​ចាន់​ និងភូមិ​ជោគជ័យ​ នៃខេត្ត​បន្ទាយ​មានជ័យ​
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជាចូលរួមសន្និសីទលើកទី៥ នៃបណ្តាញសភាចលនាមិនចូលបក្សសម្ព័ន្ធ (NAM PN)