ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ រៀបចំពិធីសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំស្រុក និងក្រុមប្រឹក្សាឃុំទាំង១៤ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត
 
ចែករំលែក ៖

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ ថ្នាក់ដឹកនាំស្រុក និងក្រុមប្រឹក្សាឃុំទាំង១៤ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅសាលាស្រុកកំពង់ត្រាច ខេត្តកំពតដោយមានអ្នកចូលរួមសរុប៧៩នាក់ ក្រោមអធិបតីភាពឯកឧត្តម ខៀវ មុត ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា។
អង្គពិធីបានដំណើរការទៅដោយមានរបៀបវារៈរួមមាន៖
១-មតិស្វាគមន៍របស់លោក អូន ខន អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រាច។
២-ឯកឧត្តម ខៀវ មុត ប្រធានគណៈអធិបតី បានទទួលការផ្តាំផ្ញេីសួរសុខទុក្ខពីសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងជម្រាបអំពីគោលបំណងខ្លឹមសារសំខាន់ៗនៃកិច្ចសំណេះសំណាលនារសៀលនេះ។
៣-ឯកឧត្តម ទេព យុទ្ធី លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ធ្វើសេចក្តីរាយការណ៍អំពីសមិទ្ធផលរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ក្នុងនីតិកាលទី៤នៃព្រឹទ្ធសភា។
៤-មតិសំណេះសំណាល បូកសរុប និងផ្តាំផ្ញើររបស់ឯកឧត្តម ខៀវ មុត ប្រធានគណៈអធិបតី មានប្រសាសន៍ផ្តាំផ្ញើរ ដើម្បីត្រៀមលក្ខណៈឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នាពេលខាងមុខ និងបញ្ហាផ្សេងៗ…។
មុនបញ្ចប់ពិធី ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់ក្រុមប្រឹក្សាឃុំដែលបានអញ្ជេីញចូលរួម។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ