khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ទូទាំងស្រុកពញាឮ ខេត្តកណ្តាល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំទាំង១១ ស្រុកពញាឮស្ថិតនៅសាលាស្រុកពញាឮ។

    ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តម ម៉ម ប៊ុននាង បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំប្រកបដោយក្តីនឹករលឹក និងគិតគូរដោយយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់អាជ្ញាធរស្រុក ឃុំ និងបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាទាំងអស់។ ឯកឧត្តម បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សាយ បូរិន បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការកសាងសាលាបុណ្យមួយខ្នង នៅភូមិស្នាកណ្ដាល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញជួបសំណេះសំណាល និងជូនដំណើរ ជឹមអះហាជ្ជីជើងទី4
    thumbnail
     
    ឯកឧត្តម​ គឹម​ ធា​ លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា និជាសមាជិកក្រុមសមាជិក​ព្រឹទ្ធសភា​ប្រចាំភូមិភាគទី៦ បានអញ្ជើញចុះស្វែងយល់ការចុះឈ្មោះបោះឆ្នោត និងពិនិត្យឈ្មោះ ការធ្វើជីវសាស្ត្រ បោះឆ្នោតនៅក្នុងឃុំ៣
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា គោរពវិញ្ញាណក្ខន្ធឯកឧត្តម ជិន ឌឹក លឿង
    thumbnail
     
    គណៈកម្មការទី៣ព្រឹទ្ធសភា អញ្ជើញចូលរួមកិច្ចប្រជុំសមាជអេកូឡូស៊ីនេវស្គីលើកទី១១ នៅទីក្រុង Saint Petersburg សហព័ន្ធរុស្ស៊ី