khmer eng
  • គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយអាជ្ញាធរមានសមត្ថកិច្ចកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ
     
    ចែករំលែក ៖

    ផ្អែកតាមមុខងារស្នូលរបស់ព្រឹទ្ធសភា គឺមុខងារនីតិកម្ម មុខងារតំណាង និងមុខងារតាមដានការអនុវត្តច្បាប់ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អៀ សុផល នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ដើម្បីស្វែងយល់អំពីកាអនុវត្តច្បាប់អន្តោប្រវេសន៍ ការគ្រប់គ្រងជនអន្តោប្រវេសន៍ នីតិវិធីនៃការសម្រួលបែបបទចេញ-ចូលរបស់ភ្ញៀវជាតិ និងអន្តរជាតិ និងសកម្មភាពចេញ ចូលរបស់ភ្ញៀវជាតិ-អន្តរជាតិ ព្រមទាំងចុះពិនិត្យមើលសកម្មភាពប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋនៅតាមច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចាំបាច់ចំនួន៥
    thumbnail
     
    គណៈកម្មការទី៣ព្រឹទ្ធសភា អញ្ជើញជូនពរឯកឧត្តម អ៊ុច បូររិទ្ធ ក្នុងឱកាសដែលឯកឧត្តម អ៊ុច បូររិទ្ធ ត្រូវបានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជាអនុប្រធានទី១ ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ខៀវ មុត អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈនៅឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ
    thumbnail
     
    លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការរៀបចំផែនការសកម្មភាពការងាររបស់ក្រុមសមាជិកាព្រឹទ្ធសភា សម្រាប់ឆ្នាំ២០២៥
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនលោកតា លោកយាយ ចាស់ជរារចំនួន៦០គ្រួសារ