គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយអាជ្ញាធរមានសមត្ថកិច្ចកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ខេត្តឧត្តរមានជ័យ
 
ចែករំលែក ៖

ផ្អែកតាមមុខងារស្នូលរបស់ព្រឹទ្ធសភា គឺមុខងារនីតិកម្ម មុខងារតំណាង និងមុខងារតាមដានការអនុវត្តច្បាប់ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរមានសមត្ថកិច្ចកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ដឹកនាំដោយឯកឧត្តម អ៊ុន សុភ័ក្រ អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដើម្បីស្វែងយល់អំពីកាអនុវត្តច្បាប់អន្តោប្រវេសន៍ ការគ្រប់គ្រងជនអន្តោប្រវេសន៍ នីតិវិធីនៃការសម្រួលបែបបទចេញ-ចូលរបស់ភ្ញៀវជាតិ និងអន្តរជាតិ និងសកម្មភាពចេញ ចូលរបស់ភ្ញៀវជាតិ-អន្តរជាតិ ព្រមទាំងចុះពិនិត្យមើលសកម្មភាពប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋនៅតាមច្រកទ្វារព្រំដែនអន្តរជាតិជាំ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វៃង ខេត្តឧត្តរមានជ័យ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ