ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៦ បានអញ្ជើញចូលរួម ពិធីសែនព្រេនបួងសួងសុំសេចក្ដីសុខ ជូនប្រជាពលរដ្ឋខេត្តព្រៃវែង
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ទឹម ផន លោកជំទាវ ទេព្វ សំអូន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីសែនព្រេនបួងសួងសុំសេចក្ដីសុខជូនប្រជាពលរដ្ឋខេត្តព្រៃវែង នៅទីទួលបារមីព្រះអង្គបារាយណ៍អណ្ដែត ស្ថិតនៅភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការអ្នកមុខអ្នកការ និងពុទ្ធបរិស័ទ ប្រជាពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនផងដែរ៕

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ