khmer eng
  • ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អញ្ជើញផ្តល់ភ្លើងបូជាសពឯកឧត្តមឧត្តមសេនីយ៍ត្រី ផន ផែង
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្តល់ភ្លើងបូជាសពឯកឧត្តមឧត្តមសេនីយ៍ត្រី ផន ផែង ទីប្រឹក្សាក្រសួងមហាផ្ទៃ នៅវត្តវារិន្ទ (ហៅវត្តព្រែកលាប) ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
    ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ក៏មានការនិមន្តព្រះសង្ឃធ្វើពិធីស្វាធ្យាយព្រះសត្តប្បករណ៍ ដង្ហែប្រទក្សិណសពបីជុំមេរុ និងក្រុមគ្រួសារនៃសពឡើងអានវិយោគកថា និងជីវប្រវត្តិរបស់ឯកឧត្តមឧត្តមសេនីយ៍ត្រី ផន ផែង ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៦:០០នាទីល្ងាច ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ ព្រមទាំងគោរពវិញ្ញាណក្ខន្ធជាកិច្ចបច្ឆាមរណៈ។
    ជាកិច្ចចុងក្រោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា បានផ្តល់ភ្លើងបូជាសពឯកឧត្តមឧត្តមសេនីយ៍ត្រី ផន ផែង។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតអបអរសាទរ របស់ ថ្នាក់ដឹកនាំ គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតអបអរសាទរ របស់ ថ្នាក់ដឹកនាំ គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យកុងស៊ុលកិត្តិយសបណ្តាប្រទេសជាមិត្ត ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចូលរួមពិធីស្រាយបួសខែរ៉ាម៉ាឌន ជាមួយសាសនាឥស្លាម ខេត្តព្រះសីហនុ ជាង៤០០នាក់
    thumbnail
     
    សារលិខិតអបអរសាទរ របស់ ថ្នាក់ដឹកនាំ គណៈកម្មការទី២ ព្រឹទ្ធសភា សូមគោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា