លោកជំទាវ ជា ច័ន្ទទេវី អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤
 
ចែករំលែក ៖

នាព្រឹកថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៩:៣០នាទី លោកជំទាវ ជា ច័ន្ទទេវី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ក្រោមអធិបតីភាពលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដោយមានអ្នកចូលរួមជាស្ត្រីចំនួន ៥០០នាក់ ស្ថិតនៅដីឡូតិ៍ក្បែរសាលាសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ នាឱកាសនោះ លោកជំទាវ ជា ច័ន្ទទេវី បានឧបត្តម្ភថវិកាចំនួន ២លានរៀលផងដែរ។

ខ្លឹមសារ៖ នាយដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ