khmer eng
  • លោកជំទាវ ឃួន ឃុនឌី ជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះសាកសួរសុខទុក្ខលោក ជួន ថុល មេឃុំកំពង់ស្វាយ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះសាកសួរសុខទុក្ខលោក ជួន ថុល មេឃុំកំពង់ស្វាយ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។ លោកជំទាវបានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាកថ្នាក់ដឹកនាំព្រឹទ្ធសភា មានសម្តេចប្រធានព្រឹទ្ធសភា ដែលលោកជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរដល់មន្ត្រីមូលដ្ឋាន។ នៅក្នុងឱកាសនោះ លោកជំទាវបានឧបត្ថម្ភផ្លែឈើចំនួន១កន្ត្រក ទឹកសុទ្ធ២កេស ក្រមា២ និងថវិកាចំនួន១,០០០,០០០រៀល សរុបជាទឹកប្រាក់អស់ចំនួន១,២០០,០០០រៀល ស្ថិតនៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
    បន្ទាប់មកពេលរសៀល លោកជំទាវបានបន្តយកថវិកាចំនួន១,០០០,០០០រៀល ប្រគល់ជូនលោកមេឃុំព្រៃគុយ ដើម្បីចូលរួមចាក់ដីបំពេញទីធ្លាសាលាបឋមសិក្សាអន្លង់លោក នៅសាលាឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដម គិន ណែត នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៥វត្ត នៅស្រុកកោះអណ្ដែត
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូជុង
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យអភិបាលខេត្តក្បូងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ