ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណកម្មការទី៧ ជួបជាមួយ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីពិភាក្សា និងផ្តល់នូវទស្សនទានជាធាតុចូលដ៏មានសារសំខាន់ៗជួយដល់ក្រុមការងារស្រាវជ្រាវរៀបរៀងសៀវភៅអាន ដែលមានចំណងជើងថា “យុវជន និងមាគ៌ានៃស្វ័យាភិវឌ្ឍន៍តាមទស្សនវិស័យព្រះពុទ្ធសាសនា”
 
ចែករំលែក ៖

ស្ថិតនៅសាលប្រជុំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងែអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន បានចូលរួមអមដំណើរជាមួយ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៌ នៃព្រឹទ្ធសភា ជួបជាមួយ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីពិភាក្សា និងផ្តល់នូវទស្សនទានជាធាតុចូលដ៏មានសារសំខាន់ៗជួយដល់ក្រុមការងារស្រាវជ្រាវរៀបរៀងសៀវភៅអាន ដែលមានចំណងជើងថា “យុវជន និងមាគ៌ានៃស្វ័យាភិវឌ្ឍន៍តាមទស្សនវិស័យព្រះពុទ្ធសាសនា” គឺពិតជាបានរួមចំណែកជាជំនួយស្មារតីក្នុងការកសាងធនធានមូលធនមនុស្សប្រកបដោយសក្តានុពលពេញលេញ ដើម្បីអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមការងារស្រាវជ្រាវ សូមបន្តរួមចំណែកបង្កើនស្នាដៃជាអត្ថបទសម្រាប់អំណានថ្មីៗបន្ថែមទៀត ដើម្បីទុកជាមរតកដ៏ថ្លៃថ្លាសម្រាប់មនុស្សជំនាន់ក្រោយ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ