គណៈកម្មការទី៥ ព្រឹទ្ធសភា បានបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធាន លេខាធិការ គណៈកម្មការ
 
ចែករំលែក ៖

នារសៀលថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០២៤ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីជ្រើសបោះឆ្នោតរើសប្រធាន អនុប្រធាន និងលេខាធិការ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។
ការបោះឆ្នោតទទួលលទ្ធផលដូចខាងក្រោម៖
១-ឯកឧត្តម ចែម វីឌ្យ៉ា ប្រធាន
២-ឯកឧត្តម យស ផានីត្តា អនុប្រធាន
៣-ឯកឧត្តម ឆាយ វណ្ណា លេខាធិការ
៤-ឯកឧត្តម ង៉ាន់ ចំរើន សមាជិក
៥-ឯកឧត្តម សាយ បូរិន សមាជិក៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ