
នារសៀលថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០២៤ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) បានប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន លេខាធិការ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។
ការបោះឆ្នោតទទួលបានលទ្ធផលដូចខាងក្រោម៖
១.ឯកឧត្តម ឈិត សុខុន ប្រធាន
២.ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធាន
៣.ឯកឧត្តម ឈើយ ចាន់ណា លេខាធិការ
៤.ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិក
៥.ឯកឧត្តម សុក ហាច សមាជិក។
ប្រភព៖ នាយកដ្ឋានព័ត៌មាន