ឯកឧត្តម ឆាយ វណ្ណា ចុះជួបសំណេះសំណាលប្រជាពលរដ្ឋចំនួន ១៣០គ្រួសារ នៅភូមិ អង្គជា ឃុំ ស្រឡប់
 
ចែករំលែក ៖

នារសៀលថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបតិ្តការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា និងជាលេខាធិការ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២  និង លោក សុី ន រំលី ប្រធានសមាគមប្រភពល្អកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន ១៣០គ្រួសារ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំស្រឡប់ លោកមេភូមិហាកិម ស្ថិតនៅភូមិ អង្គជា ឃុំ ស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ