ឯកឧត្តម ឆាយ វណ្ណា ចុះជួបសំណេះសំណាលសួសុខទុក្ខប្រជាពលរដ្ឋចំនួន ៧០គ្រួសារ នៅភូមិបារ៉ែន ឃុំស្វាយប្រទាល ស្រុកស្អាង
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបតិ្តការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងឯកឧត្តម លី ស៊ីណូ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៧០គ្រួសារ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំស្វាយប្រទាល លោកមេភូមិហាកិម ស្ថិតនៅភូមិបារ៉ែន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ