ឯកឧត្តម ឆាយ វណ្ណា អញ្ជើញចុះជួបសំណេះសំណាលប្រជាពលរដ្ឋចំនួន ៧០គ្រួសារ នៅភូមិអង្គជា ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ
 
ចែករំលែក ៖

នារសៀលថ្ងៃសៅរ៍ ទី៦ ខែមេសាឆ្នាំ២០២៤ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបតិ្តការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ និងលោក ស៊ីន រំលី ប្រធានសមាគមប្រភពល្អកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៧០គ្រួសារ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំស្រឡប់ លោកមេភូមិហាកិម ស្ថិតនៅភូមិអង្គជា ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ