ឯកឧត្តម ចែម វីឌ្យ៉ា អញ្ជើញចូលជូនពរលោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ក្នុងឱពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តម ចែម វីឌ្យ៉ា ប្រធានគណៈកម្មការ រួមជាមួួយថ្នាក់ដឹកនាំ និងមន្ត្រីលេខាធិកាដ្ឋានអមគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលជូនពរលោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ទីប្រឹក្សា និងជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នឹងឈានមកដល់នាពេលខាងមុខ នៅគេហដ្ឋានលោកជំទាវ រាជធានីភ្នំពេញ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ