ឯកឧត្តម ប្រាក់ ចំរើន បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាកសាងព្រះវិហារថ្មី ក្នុងវត្តពោធិ៍ព្រឹក្សាខារាម (ហៅវត្តតូប)
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងលោកជំទាវឧកញ៉ាបណ្ឌិត សេង ពុទ្ធិឆាត បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាកសាងព្រះវិហារថ្មី មានទំហំ ១០មx១៩ម ស្ថិតក្នុងវត្តពោធិ៍ព្រឹក្សាខារាម (ហៅវត្តតូប) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ