ឯកឧត្តម ឈិត សុខុន អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការទី៧ព្រឹទ្ធសភា
 
ចែករំលែក ៖

នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍នៃព្រឹទ្ធសភា នីតិកាលទី៥ (គណៈកម្មការទី៧) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈរួមមាន៖
ទី១-អានសេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាសភាពគណៈកម្មការ
ទី២-ការបែងចែកភារកិច្ចរបស់គណៈកម្មការ
ទី៣-ផែនការប្រតិបត្តិរបស់គណៈកម្មការប្រចាំឆ្នាំ២០២៤
ទី៤-របាយការណ៍ ស្តីពីលទ្ធផលការងាររបស់គណៈកម្មការប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២៤
និងទី៥បញ្ហាផ្សេងៗ…។
កិច្ចប្រជុំនេះប្រព្រឹត្តនៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន លេខាធិការ សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី៧ព្រឹទ្ធសភា។
ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ