ឯកឧត្តម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករ ឃុំ ចំនួន០៤ គឺឃុំទ្រាស ឃុំស្វាយចេក ឃុំរលួស និងឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តមឧកញ៉ា ភូ ពុយ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករ ឃុំ ចំនួន០៤ គឺឃុំទ្រាស ឃុំស្វាយចេក ឃុំរលួស និងឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ក្នុងឱកាសនោះ ឯកឧត្តមបានជម្រាបជូនប្រជាកសិករ ពីការជ្រើសរើសពូជ ជាពូជសុទ្ធ មានគុណភាពល្អ ស្របតាមរដូវកាលភូមិសាស្រ្ត និងតម្រូវការទីផ្សារ ពិសេសពូជស្រូវផ្ការំដួល។ ជាមួយគ្នានេះផងដែរ ឯកឧត្តមបានពន្យល់ពីការរៀបចំសហគមន៍កសិករ មានអត្ថប្រយោជន៍ច្រើនណាស់ក្នុងការជួយឲ្យមានភាពប្រសើរឡើង គឺមានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ បញ្ហាឧបសគ្គនិងកង្វល់ផ្សេងៗ ត្រូវបានដោះស្រាយរហ័ស ដូចជាបច្ចេកទេសដាំដុះ ពូជ ជី ការភ្ជួររាស់ ច្រូតកាត់ តម្លៃទីផ្សារ បម្រែបម្រួលផ្សេងៗទៀត។ល។ ក្នុងកម្មវិធីនេះ មានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងលោកប្រធានការិយាល័យជំនាញក្នុងស្រុកផងដែរ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ