ឯកឧត្តម ម៉ាន់ ឈឿន ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងលោកជំទាវ ម៉ុ សណ្តាប់ សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ នៃ ខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ និង ខណ្ឌដង្កោ
 
ចែករំលែក ៖

ល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៣:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងលោកជំទាវ មុំ សណ្តាប់សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ នៃ
ខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ និង
ខណ្ឌដង្កោ ចំនួន២២៥នាក់ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ស្ថិតនៅសាលាខណ្ឌមានជ័យ រាជធានីភ្នំពេញ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ