ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពី ការផ្តល់ព័ត៌មានបឋមអំពីព្រឹទ្ធសភា ជូនសមាជិកព្រឹទ្ធសភានីតិកាលទី៥
 
ចែករំលែក ៖

 

ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី ការផ្តល់ព័ត៌មានបឋម អំពីតួនាទី ភារកិច្ច សមត្ថកិច្ច និងយន្តការទាំងឡាយរបស់ព្រឹទ្ធសភា ជូនសមាជិក សមាជិកាព្រឹទ្ធសភា នីតិកាលទី៥ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤។
អង្គសិក្ខាសាលាប្រព្រឹត្តទៅរយៈពេល០២ព្រឹក ចាប់ពីថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីជាជំនួួយស្មារតីបន្ថែមជូនសមាជិក សមាជិកាព្រឹទ្ធសភា ក្នុងការបំពេញការងារប្រចាំថ្ងៃ ដែលនឹងរួមចំណែកដល់ការលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលការងារ។
សិក្ខាសាលាផ្តល់ព័ត៌មានបឋមនេះ ផ្តោតសំខាន់លើប្រធានបទស្តីពី៖
-បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា
-មុខាងារទាំងបីរបស់ព្រឹទ្ធសភា
-តួនាទីភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការជំនាញទាំង១០ នៃព្រឹទ្ធសភា
-តួនាទី ភារកិច្ច និងសមត្ថកិច្ចក្រុមនានារបស់ព្រឹទ្ធសភា៖ ក្រុមសមាជិកាព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគ ក្រុមសមាជិកព្រឹទ្ធសភា(ក្រុមនយោបាយ ក្រុមពិភាក្សា) ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយបណ្តាស្ថាប័នអន្តរសភា(ក្រុមពហុភាគី) ក្រុមមិត្តភាពព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាជាមួយសភាបណ្តាប្រទេស(ក្រុមទ្វេភាគី)
-លក្ខន្តិកៈសមាជិកព្រឹទ្ធសភា និងអភ័យឯកសិទ្ធិ និងផលប្រយោជន៍របស់សមាជិកព្រឹទ្ធសភា និងក្រមសីលធម៌របស់សមាជិកព្រឹទ្ធសភា
-តួនាទី ភារកិច្ច សមត្ថកិច្ច និងចក្ខុវិស័យរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ