ឯកឧត្តម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលជំនាញអគ្គីសនី មួយថ្នាក់ រយៈពេល៣ខែ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម អុី ឡុង អ្នកតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម យឹម សំណាង អភិបាលរងខេត្តឯកឧត្តម ហ៊ូ ប៊ុនហេង ជំនួយការ ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តប្រចាំមណ្ឌល ខេត្តបន្ទាយមានជ័យ និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលជំនាញអគ្គីសនី មួយថ្នាក់ រយៈពេល៣ខែ គឺខែមិថុនា កក្កដា សីហា មួយសប្តាហ៍២ថ្ងៃ គឺថ្ងៃអាទិត្យ និងថ្ងៃព្រហស្បតិ៍ នៅអាគាសាលាពហុបច្ចេកទេសវិទ្យាល័យជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមានសិក្ខាកាមចូលរួម ចំនួន៣៣ នាក់ ស្រិ ១០នាក់។ យុវជនមកពីសហគមន៍ ចំនួន ១២នាក់ និង សិស្សក្នុងសាលា ចំនួន ២១នាក់ ស្រី ១០នាក់។
មានគ្រូជំនាញអគ្គីសនី ចំនួន ២ នាក់។ ក្នុងកម្មវិធីបណ្ដុះបណ្ដាលមានការឧបត្ថម្ភ ពីឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឧបករណ៍សម្ភារអគ្គីសនី ២ឈុត ១ឈុតសម្រាប់គ្រូ ១ឈុតទៀតសម្រាប់សិស្សនិង លោក ឃូ ពៅ ឧបត្ថម្ភអាវសម្គាល់សិក្ខាកាម ចំនួន ៣០អាវ។ មួយនេះប្រតិភូបានចូលរួមដាំកូនឈើសម្រាប់ជួយម្លប់ដល់សាលាផងដែរ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ