khmer eng
  • គណៈកម្មការទី២ព្រឹទ្ធសភាអញ្ជើញជួបប្រជុំការងារជាមួយគណៈកម្មការទី៥ព្រឹទ្ធសភា
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៤:៣០នាទី គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការ និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការ បានជួបប្រជុំគ្នាក្នុងគោលបំណងបង្កើនភាពស្និទ្ធស្នាល ការប្រាស្រ័យទាក់ទងគ្នា និងពិនិត្យពិភាក្សាលើរូបភាព និងឱកាស ដែលគណៈកម្មការទាំងពីរអាចសហការគ្នាក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម សម្រាប់ព្រឹទ្ធសភា នីតិកាលទី៥ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។

    គណៈកម្មការទាំងពីរមានទស្សនវិស័យយល់ឃើញដូចគ្នាក្នុងការធ្វើការងាររួមគ្នា ដោយផ្តោតសំខាន់ទៅលើការលើកកម្ពស់ការទូតសភា ដើម្បីជាផ្នែកមួយនៃការជួយជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា និងការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ដើម្បីបង្កើននូវប្រសិទ្ធភាព និងលទ្ធផលការងារល្អ សម្រាប់បម្រើនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជន។
    ប្រភព៖  នាយកដ្ឋាន​ព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ទស្សនារោងចក្រកែច្នៃចំណីអាហារ និងរោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុនស៊ី.ភី. ខេមបូឌា ចំកាត់
    thumbnail
     
    សមាជិកព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីសម្ពោធ អគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់
    thumbnail
     
    ឯកឧត្តម សាន់ ឡាទីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកការរដ្ឋានសាងសង់អាគារមណ្ឌលសុខភាពពីរកន្លែង
    thumbnail
     
    ឯកឧត្ដម​ លី​ សារី​ អញ្ជើញចូលរួមរំលែកមរណទុក្ខ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅក្រុងកែប​ ខេត្តកែប
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី និងឯកឧត្តម សាន់ ឡាទីន អញ្ជើញចូលរួមពិធីបើកសូធ្យគម្ពីរគូរអានុលការីមទូទាំងប្រទេសលើកទី៣២ និងសូធ្យចាំមាត់លើកទី៦ ឆ្នាំ២០២៥