ឯកឧត្តម គឹម​ ធា​ ជាសមាជិក​ក្រុមសមាជិកព្រឹទ្ធសភា​ប្រចាំភូមិភាគទី៦ បានអញ្ជើញចូលរួមអមដំណើរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា ចុះជួបសំណេះសំណាលជួយរំលែកការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ
 
ចែករំលែក ៖

នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គឹម​ ធា​ លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិក​ក្រុមសមាជិកព្រឹទ្ធសភា​ប្រចាំភូមិភាគទី៦ បានអញ្ជើញចូលរួមអមដំណើរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា ចុះជួបសំណេះសំណាលជួយរំលែកការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ (ដោយគ្រោះធម្មជាតិខ្យល់កន្ទ្រាក់ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤) ស្ថិតនៅឃុំស្វាយចេក និងឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ដែលបានខូចខាតផ្ទះ ចំនួន៩ខ្នងទាំងស្រុង ១៦ខ្នងមធ្យម   ១៤៦ខ្នងតិចតួច និងរបួសស្រាលប្រជាជន ចំនួន២នាក់។ គ្រប់គ្រួសាររងគ្រោះទទួលបានអំណោយជាថវិកា និងសម្ភារៈរបស់កាកបាទក្រហមកម្ពុជា និងរបស់សម្តេចកិត្តិសង្គហបណ្ឌិត សង្គ្រោះបឋមដូចៗគ្នា។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ