លោកជំទាវ ឃួន ឃុនឌី ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញនាំយកនូវសម្ភារៈ និងថវិកាមួយចំនួន ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពកុមារីឈ្មោះ អ៊ីន សុភ័ក្រ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រួមដំណើរដោយលោកជំទាវសមាជិកាក្រុមប្រឹក្សាខេត្ត លោកស្រីអនុប្រធានមន្ទីរកិច្ចការនារីខេត្ត និងថ្នាក់ដឹកនាំស្រុកប្រាសាទសំបូរ បានអញ្ជើញនាំយកនូវសម្ភារៈ និងថវិកាមួយចំនួន ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពកុមារីឈ្មោះ អ៊ីន សុភ័ក្រ ភេទស្រី អាយុ ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧A នៃអនុវិទ្យាល័យឈូក ដែលបាត់បង់ជីវិត ក្នុងឧប្បត្តិហេតុលិចទូកចម្លង កាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១១:៣០ នាទីថ្ងៃត្រង់ ស្ថិតក្នុងភូមិសាស្រ្តឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ស្ថិតក្នុងឱកាសដ៏សោកសង្រេងនោះផងដែរ លោកជំទាវ បានសម្តែងនូវក្តីសង្វេគសោកស្តាយស្រណោះអាឡោះអាល័យជាពន់ពេក និងបានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់កូនស្រីជាទីស្រឡាញ់ ក្នុងឧប្បត្តិហេតុដែលមិននឹកស្មានដល់នេះ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ