khmer eng
  • ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ដឹកនាំគណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយក្មេកឯកឧត្តម ម៉ម ប៊ុននាង
     
    ចែករំលែក ៖

    គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា ម្តាយក្មេកឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ដែលបានទទួលមរណភាព នៅវេលាម៉ោង០១:៣៥នាទីរំលងអធ្រាត្រ កាលពីថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ៩៣ឆ្នាំ ដោយជរាពាធ។
    សពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា បាន ប្រារព្ធពីធីតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានផ្ទះលេខ២២២ ផ្លូវបេតុង ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតអបអរសាទរ របស់ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការ​ទី៦ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ឯក សំអុល ដែលឯកឧត្តមត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជា “ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា”
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា 
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចាំបាច់ចំនួន៣
    thumbnail
     
    សារលិខិតអបអរសាទររបស់ឯកឧត្តម ប្រធានគណៈកម្មការ​ទី៥ព្រឹទ្ធសភា គោរពជូនឯកឧត្តម ឯក សំអុល ដែលឯកឧត្តមត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជា “ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា”
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា មានប្រសាសន៍ថា ការអភិវឌ្ឍប្រទេសត្រូវការសសរស្តម្ភប្រាំគឺ សេដ្ឋកិច្ច នយោបាយ សង្គម វប្បធម៌ និងបរិស្ថាន