ឯកឧត្តម ទេព យុទ្ធី ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញពិនិត្យវឌ្ឍនភាពការជីក-ស្ដារស្រះទឹកមួយកន្លែង ដែលជាអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (នីតិកាលទី៣)
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញពិនិត្យវឌ្ឍនភាពការជីក-ស្ដារស្រះទឹកមួយកន្លែង ដែលជាអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (នីតិកាលទី៣) បានជីកជូនប្រជាពលរដ្ឋប្រើប្រាស់កាលពីឆ្នាំ២០១៧ ស្ថិតនៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
សូមបញ្ជាក់ : បន្ទាប់ពីជីក-ស្ដាររួចរាល់ ស្រះទឹកនេះមានទំហំ ៣០ម×៤០ម×៩ម ព្រមទាំងបានធ្វើរបងថ្មីដាំបង្គោលថ្មព័ទ្ធខ្សែលួសប្រវែង១៤០ម៉ែត្រ និងធ្វើការជួសជុលជណ្ដើរថ្ម និង ស្លាកឈ្មោះម្ចាស់អំណោយផងដែរ។

ខ្លឹមសារ : ការិយាល័យអមក្រុមភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ