ឯកឧត្តម លី សារី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចែកគោ និងពពែជូនបងប្អូនសាសនិកឥស្លាមក្នុងខេត្តកំពត និងខេត្តកែប នៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុម សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចែកគោ ចំនួន២០០ក្បាល និងពពែចំនួន១២០ក្បាល ដែលជាអំណោយរបស់សប្បុរសជននៃប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី សម្រាប់ចែកជូនបងប្អូនសាសនិកឥស្លាម ក្នុងខេត្តកំពត និងខេត្តកែប ធ្វើគោគូរបាន នៅថ្ងៃបុណ្យរ៉យ៉ាហាជី នាពេលខាងមុខ (ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ) ដែលសរុបជាទឹកប្រាក់ចំនួន ១២០,០០០$ តាមរយ:គ្លីនិកវេជ្ជបណ្ឌិត ម៉ើត ឌុលសេត ស្ថិតនៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។

ខ្លឹមសារ : ការិយាល័យអមក្រុមភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ