
នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្ដម ហ៊ូ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ដ លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក និងអភិបាលរងស្រុក បានដឹកនាំមន្ដ្រីរាជការសាលាស្រុក កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ ស.ស.យ.ក ស្រុក ឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន៣១៥នាក់ ចូលរួមដាំកូនដើមចន្ទគិរីនៅបរិវេណវិទ្យាល័យស្វាយចេក ស្ថិតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។