ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ ថ្លែងអំណរគុណជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំជំនួយការស្មៀន មេប៉ុស្តិ៍រដ្ឋបាល និងមេភូមិ សរុបជំនួន១៦ នាក់
 
ចែករំលែក ៖

ព្រឹកថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ ២០២៤ នៅសាលាឃុំពាមឆ្កោកស្រុកជលគីរី ខេត្តកំពង់ឆ្នាំង អមដំណើរដោយសមាជិកក្រុមប្រឹក្សាស្រុក ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ ថ្លែងអំណរគុណជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំជំនួយការស្មៀន មេប៉ុស្តិ៍រដ្ឋបាល និងមេភូមិ សរុបជំនួន១៦ នាក់ និងឈ្វេងយល់ពីសភាពការទូទៅរបស់ឃុំ បញ្ហាប្រឈម និងទិសដៅបន្ត។ ឯកឧត្តមបានលើកទឹកចិត្តឲ្យក្រុមប្រឹក្សាឃុំបន្តយក ចិត្តទុកដាក់ប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ការងារបង្កបង្កើនផលស្រូវប្រាំងរដូវកាលទី២ និងជីវភាពរស់នៅ ព្រមទាំងទប់ស្កាត់ការរំលោភលើដីក្នុងតំបន់ហាមឃាត់..។ល។ បន្ទាប់មក ឯកឧត្តមបានអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់ផ្លូវបេតុងដែលជាគំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលធន់និងការប្រែប្រួលអាកាសធាតុរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ឆ្លងកាត់ឃុំឆ្ពោះទៅកាន់ទីប្រជុំជនស្រុកជលគីរី និងប្រព័ន្ធទឹកស្រោចស្រពស្រែ។ ឯកឧត្តមបានឧបត្ថម្ភថវិកាដល់អ្នកចូលរូម និងឧបត្ថម្ភថវិកាចូលរួមជាមួយប្រជាពលរដ្ឋដើម្បីរៀបការ៉ូឡាមណ្ឌលសុខភាពព្រៃគ្រី និងជួសជុលអគារសិក្សាទ្រុឌ ទ្រោម នៅសាលាបឋមសិក្សាព្រៃគ្រីជើង។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ