khmer eng
  • ឯកឧត្តម អន ស៊ុំ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ចើញចូលរួមដាំកូនឈើ ចំនួន ៦០០ ដើម នៅវិទ្យាល័យរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អន ស៊ុំ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម កែ សួនសុភាព អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ លោក លោកស្រីក្រុមប្រឹក្សាស្រុក ថ្នាក់ដឹកនាំស្រុក មន្រ្តីរាជការ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន ១០០០ នាក់ បានអញ្ចើញចូលរួមដាំកូនឈើ ចំនួន ៦០០ ដើម នៅវិទ្យាល័យរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ទន្ទឹមនោះដែរ ឯកឧត្តម ក៏បានប្រគល់ក្បឿង ចំនួន ៨០០០ សន្លឹក ដែលជាអំណោយរបស់ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រក់អគារសិក្សាដែលកំពុងសាងសងផងដែរ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចុះជួបសំណេះសំណាល ព្រមទាំងចូលរួមរំលែកមរណទុក្ខនិងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋចំនួន២ នាក់ដាច់ដោយឡែកពីគ្នារ នៅខេត្តកំពត
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ អប់រំ ជាប្រភពធនធានមិនចេះរីងស្ងួតសម្រាប់ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ឯកឧត្ដម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ឯកឧត្ដម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ញ៉ែម សាម៉ន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងពិភាក្សាការងារជាមួយលោកចៅសង្កាត់ស្រះឫស្សី