លោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ បានអញ្ជើញចូលរួមពិធីបុណ្យគម្រប់១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះ ដួងវិញ្ញាក្ខន្ធឯកឧត្តម ឃួន ផល្លារិទ្ធ
 
ចែករំលែក ៖

ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ បានអញ្ជើញចូលរួមពិធីបុណ្យគម្រប់១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះ ដួងវិញ្ញាក្ខន្ធឯកឧត្តម ឃួន ផល្លារិទ្ធ អតីតនាយករងខុទ្ទកាល័យ និងត្រូវជាប្អូនប្រុស សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០ នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។ កម្មវិធីបុណ្យនេះប្រារព្ធធ្វើនៅ វត្តវិមានតេជះ (ហៅវត្តស្រះចក) ស្ថិតនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ