ឯកឧត្តម អ៊ុក គង់ បានជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង
 
ចែករំលែក ៖

នាថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក គង់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី៦ បានជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងនោះក៏មានការចូលរួមពីលោកលោក កុល បុត្រ ប្រធានក្រុមប្រឹក្សាស្រុកសំឡូត និងលោកសើរ សាម៉េត អភិបាលស្រុកសំឡូត ផងដែរ ។ ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម បានអំពាវនាវអង្គប្រជុំយកចិត្តទុកដាក់ពង្រឹងធ្លុងមហាសាមគ្គីភាពអនុវត្តព្រមៗ គ្នានូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ចុងបញ្ចប់ឯកឧត្តម ក៏បានប្រគល់វត្ថុកំដរដៃជូនដល់សមាជិកក្រុមប្រឹក្សាឃុំផងដែរ ។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ