ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគ២ បានអញ្ជើញចុះជួបសួរសុខទុកប្រពលរដ្ឋនៅភូមិបឹងអន្សោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
 
ចែករំលែក ៖

នារសៀលថ្ងៃទី ២៤-មិថុនា-២០២៤ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគ២ បានអញ្ជើញចុះជួបសួរសុខទុកប្រពលរដ្ឋនៅភូមិបឹងអន្សោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម បានមានប្រសាសន៍ថា ថ្វីត្បិតយើងនៅឆ្ងាយគ្នាបន្តិចមែន ហើយរវល់ការងាររៀងៗខ្លួន តែការឆ្លៀតពេលដើម្បីជួបបងប្អូនត្រូវតែកុំអោយខាន ព្រោះថាបងប្អូនតែងទន្ទឹងរង់ចាំជានិច្ច ហើយឯកឧត្តម ក៏បានឆ្លៀតនាំយកនូវសំភារៈមួយចំនួន រួមមានអង្ករ សម្លៀកបំពាក់ និងថវិកាចែកជូនបងប្អូនចំនួន៣០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥,០០០រៀលផងដែរ ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ