
នៅព្រឹកថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០២៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយ លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក លឿង សុភក្តិ អភិបាលស្រុក បានអញ្ជើញចុះជួបជាមួយ លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋកំពុងទទួលសេវាផ្សេងៗ មានសេវាតម្រូវការ និងសេវាសំណូមពរ ស្ថិតនៅសាលាឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បានបន្តអញ្ជើញចុះពិនិត្យអាគារសិក្សា ១ខ្នង ៤បន្ទប់ ឧបត្ថម្ភជួសជុលដោយ ឯកឧត្តម កែ គឹមយ៉ាន សមាជិករដ្ឋសភា និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅអនុវិទ្យាល័យ ហ៊ុន សែន ទ្រាស ឃុំ ទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។