khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាសាធារណៈ ស្តីពីភូមិ សង្កាត់មានសុវត្ថិភាព
     
    ចែករំលែក ៖

    ថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤
    វេលាម៉ោង១៤:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាសាធារណៈ ស្តីពីភូមិ សង្កាត់មានសុវត្ថិភាព។ បន្ទាប់ពីបានស្តាប់នូវកង្វល់ និងសំណូមពររបស់បងប្អូនតំណាងប្រជាពលរដ្ឋ មកពីភូមិទាំង៦ នៃសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រួចមក
    លោកប្រធានក្រុមប្រឹក្សាក្រុមប្រឹក្សាសង្កាត់ លោកនាយនគរបាលប៉ុស្តិ និងលោកមេភូមិបានបំភ្លឺឆ្លើយតប និងដោះស្រាយជូនបងប្អូនលើការងារសំខាន់ៗ រួមមានបញ្ហាក្មេងទំនើង គ្រឿងញៀន សន្តិសុខសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវ និងប្រព័ន្ធលូសាធារណៈ ព្រមជាមួយនោះឯកឧត្តម ក៏បានផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ នេះគឺពិតជាឱកាសមាស ដើម្បីក្មួយៗចៅៗ បានចូលរួមសិក្សាដោយមិនបង់ថ្លៃ និងបានទទួលប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង គឺត្រូវខំរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ មានអនាគតរុងរឿង នៅក្រោមម្លប់នៃសុខសន្តិភាពពេញផ្ទៃប្រទេស។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ចាត់តាំងក្រុមការងារគ្រឿងចក្រ ជួសជុលផ្លូវប្រគេនព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តស្ទឹងឆាយ
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រឹន្ទបាលឯក ញឹម សុភ័ក្រ និងលោកពលបាលឯក ចៅ ប៊ុនថាន ដែលពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់ថៃ នៅខេត្តព្រះវិហារ
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧត្តមភរិយាលោកប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរៈសេនីយ៍ត្រី ហែន ភីណា ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ និងក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរៈសេនីយ៍ត្រី ហែន ភីណា ដែលពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់ថៃ