ឯកឧត្តម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីឆ្លង ឈាបនដ្ឋាន នៅវត្តសុវណ្ណជលសារប្រាសាទសំរោង
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីឆ្លង ឈាបនដ្ឋាន នៅវត្តសុវណ្ណជលសារប្រាសាទសំរោង ស្ថិតនៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្នុងកម្មវិធីឆ្លងនេះ ក៏មានការនិមន្ត និងចូលរួមពីព្រះតេជគុណចៅអធិការ លោក ចៅឈីនហ្វក ប្រធានសមាគមព្រះវិហារ តាតឺហ្វរយាន លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកបុស្តិ៍ លោកគ្រូ អ្នកគ្រូ ពុទ្ធបរិស័ទចំណុះជើងវត្ត។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានបន្តចូលរួមជាអធិបតីពិធីសម្ពោធព្រះវិហារនិស្ស័យព្រះហ្វរយានហ្វរថាង នៅភូមិ ឃុំ ខាងលើផងដែរ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ