
នារសៀលថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយអាជ្ញាធរស្រុកស្វាយចេក បានអញ្ជើញដាំកូនឈើជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅអនុវិទ្យាល័យ តាបែន និងចែកជូនកូនឈើដល់សាលារៀនមួយចំនួនក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សរុបកូនឈើ ចំនួន៣.៥០០ដើម ក្នុងនោះមាន ធ្នង់ បេង ទ្រីយ៉ាថង គីនីន គគី ក្ងោក និងត្របែកព្រៃ។